Saturday, August 30, 2014

The Research Project of Society to Takeo Provinvce


. សេចក្តីផ្តើម


ភាពក្រីក្រជាបញ្ហាប្រឈមចំបងមួយរបស់ពិភពលោកជាពិសេសគឺប្រទេសកំពុង អភិវឌ្ឍន៍ ព្រោះ ភាពក្រីក្រគឺជាឧបសគ្គរាំងស្ទះដ៏មានសក្តានុពលក្នុងការអភិវឌ្ឍន៍។យ៉ាង ណាមិញប្រទេសកម្ពុជា យើងដែលជាប្រទេសកំពុងអភិវឌ្ឍន៍ក៏កំពុងតែជួបប្រទះនឹងបញ្ហាភាពក្រីក្រដែរ។បើយោង តាមរបាយការណ៍របស់​ UNDP ក្នុងឆ្នាំ២០១១ ប្រទេសកម្ពុជាមាន ចំនួនប្រជាជនដែលរស់នៅ ក្រោមបន្ទាត់ ក្រីក្រប្រមាណ២៨.៣% ដោយហេតុថាប្រទេស កម្ពុជា ទើបតែឆ្លងផុត ពីសង្រ្គាម រ៉ាំរ៉ៃជាង៣ទស្សវត្សរួចមក។ ម្យ៉ាងវិញទៀតដោយសារតែ ការបាត់បង់នូវធនធានមនុស្សជាច្រើន ដែលសុទ្ធសឹងតែជាបញ្ញាវ័ន្ត ដែលជាកម្លាំងចលករ ក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិដ៏សំខាន់។

ដោយសារតែមើលឃើញថាបញ្ហាភាពក្រីក្រកំពុងតែមានវត្តមាននៅក្នុងសង្គមខ្មែរ បច្ចុប្បន្នទើបលោកតាបណ្ឌិត កុល ផេង បានណែនាំដល់ក្រុមនិសិ្សតដែលកំពុងសិក្សាថ្នាក់ Personal Growth and Development ចុះទៅកាន់សហគមន៍ក្រីក្រចំនួន១០០គ្រួសារ ដើម្បីធ្វើការសិក្សាស្រាវជ្រាវទៅលើបញ្ហាមួយចំនួនដែលប្រជាជនរស់នៅក្នុងសហគមន៍ កំពុងជួបប្រទះ​រួមមានសុខភាព អនាម័យ សន្តិសុខ និងការអប់រំ។ ហើយនេះជាប្រធានបទ មួយដែលតម្រូវឲ្យពួកយើងខ្ញុំព្រះករុណាខ្ញុំទាំងអស់គ្នាជានិស្សិតក្រុមទី២នៃថ្នាក់ Personal Growth and Development ធ្វើការសិក្សាស្វែងយល់ ។

ហេតុដូចដែលបានរៀបរាប់ដូចខាងលើនេះហើយទើបពួកយើងខ្ញុំព្រះករុណាខ្ញុំទាំងអស់គ្នាបានសម្រេចចិត្តជ្រើសរើសយកកន្លែងមួយ​ ដើម្បីរៀបចំធ្វើការសម្ភាសន៍ និងសិក្សា ស្វែងយល់ គឺភូមិ ទន្លាប់​ ស្រុកសំរោង ខេត្តតាកែវ។

ភូមិនេះមានចម្ងាយប្រហែលជា​ ៨០ គីឡូម៉ែតពីទីក្រុងភ្នំពេញ។ ភូមិនេះមាន ប្រជាជនសរុបចំនួន ៨៨៦ ​នាក់ ដែលក្នុងនោះស្រីមានចំនួន ៤៨៤ នាក់ ហើយប្រុស មានចំនួន ៤០២ នាក់ គិតជាគ្រួសារ មានចំនួន ២០៤ គ្រួសារ ដែលមានលោកអុំ ទូច សារឿន ជាមេភូមិ និងលោកអុំ បូ សុខន អនុភូមិ។ លោកបានបញ្ជាក់ថា ក្នុងភូមិរបស់លោកមាន គ្រួសារក្រីក្រចំនួន ៣២ គ្រួសារ ដែលក្នុងនោះក្រ១ មានចំនួន ៥គ្រួសារ និងក្រ២ មានចំនួន ២៧គ្រួសារ ។ 

 ២. គោលបំណងនៃការដំណើរចុះសហគមន៍
 
ក្នុងការធ្វើដំណើរចុះសហគមន៍នេះ ក្រុមយើងខ្ញុំព្រះករុណាខ្ញុំត្រូវបំពេញនូវគោល បំណងសំខាន់ៗដូចជា ស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជនក្រីក្រ ដែលមានដូចជា ការអប់រំ សុខភាព អនាម័យក្នុងការរស់នៅ និងការទុកដាក់សំរាម។ ម្យ៉ាងវិញទៀតគោល បំណងមួយទៀតដែលសំខាន់ផងដែរនោះគឺការស្វែងរកនូវមូលហេតុដែលបណ្តាលឲ្យមានភាពក្រីក្រ។ ​ ដោយមើលឃើញថាប្រជាជនក្នុងសហគមន៍នេះមាន កង្វះអនាម័យ ការទុកដាក់និងចោលសំរាមមិនល្អ ការរស់នៅ ការហូបចុក និង ផឹកទឹកមិនស្អាតគ្មាន អនាម័យ ហើយពួកគាត់មិនចេះប្រើប្រាស់សំរាម​​​ និងស្លឹកឈើជុំវិញខ្លួនគាត់ មកប្រើប្រាស់ អោយមានប្រយោជន៍សំរាប់ធ្វើជាជីដាក់ស្រែចំការទើបក្រុមយើងខ្ញុំព្រះករុណាខ្ញុំបានបន្ថែម នូវគោលបំណង២ទៀតគឺចងក្រងសៀវភៅ១ក្បាលដែលមានចំណងជើងថា ការយល់ដឹង ពីធម្មជាតិ និង អនាម័យក្នុងការរស់នៅ ចែកជូនដល់ពួកគាត់ក្នុងគោលបំណងលើក កម្ពស់ការយល់ដឹងពីប្រភេទនិងប្រភពនៃជីធម្មជាតិដែលមានប្រយោជន៍សម្រាប់ដំណាំ កសិកម្ម និង លើកកម្ពស់ការយល់ដឹងពីអនាម័យក្នុងការរស់នៅ។
បន្ថែមពីនេះទៀតក្រុមយើងខ្ញុំព្រះករុណាខ្ញុំបាននាំមកនូវអំណោយជាទឹកចិត្តបន្តិច បន្ទួចដល់ប្រជាជនក្រីក្រដែលក្រុមយើងខ្ញុំព្រះករុណាខ្ញុំបានធ្វើកិច្ចសម្ភាសន៍ជាមួយដែលមានដូចជា ខកំប៉ុង មី និងទឹកស៊ីអ៊ីវ ។

៣. ដំណើរចុះសហគមន៍



នៅសៅរ៍ ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០១៤ ក្រុមរបស់យើងខ្ញុំព្រះករុណាខ្ញុំក្រុមទី២ ដែលមានសមាជិក សមាជិកា​ចំនួន​៧នាក់ បានចុះទៅកាន់តំបន់គោលដៅដែលត្រូវធ្វើការ សិក្សាស្រាវជ្រាវដែលមានចម្ងាយមិនឆ្ងាយប៉ុន្មានពីទីក្រុងភ្នំពេញគឺ ភូមិទន្លាប់ ដែលស្ថិត នៅក្នុងឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ ដោយអនុវត្តតាមកាលវិភាគដែលបានរៀបចំដូច ខាងក្រោម





. មូលហេតុនៃការជ្រើសរើសសហគមន៍នេះ      
ជាការពិតណាស់ ប្រទេសកម្ពុជាយើងមានសហគមន៍ក្រីក្រជាច្រើនកន្លែងមិនថានៅ ទីក្រុងរឺនៅជនបទនោះទេ។ បន្ទាប់ពីបានស្វែងរកសហគមន៍ជាច្រើនរួចមកក្រុមរបស់យើង ខ្ញុំព្រះករុណាខ្ញុំបានធ្វើការសម្រចចិត្តដោយផ្អែកលើគោលការណ៍សំខាន់ៗ ដូចជា ផល លំបាក ដែលសហគមន៍នីមួយៗកំពុងជួបប្រទះ លទ្ធភាពក្នុងការទំនាក់ទំនងជាមួយ អាជ្ញាធរក្នុងសហគមន៍នីមួយៗ ស្ថានភាពផ្លូវធ្វើដំណើរ និងសន្តិសុខ។ជាលទ្ធផលក្រុម របស់យើងខ្ញុំព្រះករុណាខ្ញុំបានសម្រេចចិត្តជ្រើសរើសយកភូមិ ទន្លាប់ ដែលស្ថិត នៅក្នុង ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវមកធ្វើការសិក្សាស្រាវជ្រាវ។
  
មូលហេតុដែលពួកយើងខ្ញុំទាំងអស់គ្នាជ្រើសរើសសហគមន៍នេះមកចុះកម្មសិក្សាដោយសារ
  • សហគមន៍នេះមានប្រជាជនដែលក្រីក្រច្រើនគួរសមដែរ ហើយពូកគាត់រស់ នៅជាលក្ខណៈ កាន់ទំនៀមទំលាប់បុរាណភាគច្រើន ហើយតំបន់នេះមិនសូវ មានការអភិវឌ្ឍន៍ហើយក៏ជួបប្រទះ នូវបញ្ហាមួយចំនួនដូច ជាកង្វះសាលា រៀន កង្វះប្រភព ទឹកស្អាត កង្វះមន្ទីពេទ្យនិងការថែទាំ សុខភាព ជាពិសេស នៅក្នុងការរស់នៅ ពួកគាត់ កង្វះអនាម័យ ភាគច្រើន ដូចជាការរស់នៅ ការហូបចុក និង ផឹកទឹកមិនស្អាតគ្មានអនាម័យ ដែលសមស្របនឹងគោល បំណងធំនៃការសិក្សារបស់ក្រុមយើងខ្ញុំព្រះករុណាខ្ញុំ
  • ពួកគាត់មិន ចេះប្រើប្រាសសំរាម និងស្លឹកឈើជុំវិញខ្លួនគាត់ មកប្រើប្រាស់ អោយមានប្រយោជន៍ សំរាប់ធ្វើជាជីដាក់ស្រែដែលសមស្របនឹងគោល បំណងនៃការសិក្សា របស់ក្រុមយើង ខ្ញុំព្រះករុណា ខ្ញុំផងដែរ
  • តំបន់នេះនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងភ្នំពេញ ស្ថានភាពផ្លូវក៏ល្អប្រសើរដែល ក្រុមយើងខ្ញុំព្រះករុណាខ្ញុំ អាចធ្វើដំណើរដោយរថយន្តបាន  
  • តំបន់នេះជាតំបន់ ដែលមានសុវត្ថិភាពល្អ ហើយក្រុមយើងខ្ញុំព្រះករុណាខ្ញុំក៏ មានទំនាក់ទំនង ល្អជាមួយអាជ្ញាធរក្នុងសហគមន៍នេះគឺ លោកអុំ បូ សុខន ដែលជាអនុភូមិ ភូមិទន្លាប់ផ្ទាល់។  
ដោយផ្អែកលើមូលហេតុទាំងអស់នេះហើយទើបធ្វើឲ្យពួកយើងខ្ញុំព្រះករុណាខ្ញុំទាំងអស់គ្នាសម្រេចចិត្តយកសហគមន៍នេះមកធ្វើការសិក្សា។
    
៥.​ ​បទសម្ភាសន៍ជាមួយអ្នកភូមិនិងលោកមេភូមិ 
ក.​ លោកមេភូមិទន្លាប់ 
ការសិក្សាស្រាវជ្រាវមួយនេះនឹងមិនទទួលនូវផ្លែផ្កាទេប្រសិនបើគ្មានការសហការពីសំណាក់អាជ្ញាធរភូមិឃុំ។ជាការពិតណាស់ដោយមានការអនុញាត្តពីសំណាក់លោកអុំ ទូច សារឿន ជាមេភូមិ និងលោកអុំ បូ សុខន អនុភូមិ ទើបក្រុមយើងខ្ញុំព្រះករុណាខ្ញុំមានឱកាស បានសាកសួរពត៌មាន មួយចំនួន ទាក់ទងនឹងបញ្ហាទូទៅនៅក្នុងភូមិ។
លោកមេភូមិបានមានប្រសាសន៍ថា ហិចតាដោយក្នុងនោះមានដីស្រែ ចំនួន 148.32​ហិចតា និង ដីផ្សេងៗដែលរួមមានទឹក អូរ បឹង ផ្លូវថ្នល់ សាលារៀន​ និងវត្តអារាម នៅក្នុងភូមិមានវត្តអារាមចំនួន 1 សាលាបឋមសិក្សាចំនួន 1កន្លែង គ្មានវិទ្យាល័យ មហាវិទ្យាល័យ និងមណ្ឌលសុខភាពទេ។ 

ចំណែកឯលំនៅស្ថានរបស់ប្រជាពលរដ្ឋក្នុងភូមិគឺ ខ្លះសាងសង់ពីថ្ម ខ្លះទៀតស័ង្គសី និងខ្លះទៀតក្បឿង។

No comments:

Post a Comment

Free comment and criticize on my blog because what you have comment can help me to improve my Blogger Page.